ISPConfig មេរៀនទី #1: Installation - Chamrong Tech

Latest

ISPConfig មេរៀនទី #1: Installation

1. សេចក្ដីណែនាំ

ISPConfig ជា control Panel open source ព្រមទាំងឥតគិតថ្លៃ ហើយគេប្រើប្រាស់វាដើម្បីគ្រប់គ្រង web servers ដោយផ្ទាល់តាមរយៈ web browser ។

ចរិកលក្ខណៈនៃ ISPConfig
  • Open Source, ឥតគិតថ្លៃ
  • Stable, Secure, និងដំណើរការលឿន
  • កំពុងត្រូវបានអភិវឌ្ឍបន្ថែម
  • មាន document ច្រើន និង big communication ព្រមជាមួយនឹង support forum
  • Enterprise support

2. សេវាកម្មនឹងមុខងារ

2.1 Single និង Multi-Server

  • គ្រប់គ្រង servers មួយឬច្រើនតាមរយៈ control panel នេះតែមួយ
  • Single server, Multiserver និង Mirrored Clusters
  • គ្មានបញ្ហាបើសិនជា physical server ឬក៏ virtual machine មានបញ្ហាក៏ដោយ, ISPConfig នៅតែដំណើរការ

2.2 Supports Many Linux Distributions

  • Debian 9 - 10 and Testing (recommended)
  • Ubuntu 16.04 - 20.04 (recommended)
  • CentOS 7 - 8

2.3 Translated In More Than 20 Languages

  • English
  • German
  • French
  • Spanish
  • Italian
  • Portuguese
  • Czech
  • Many more

2.4 Four Access Levels

  • Administrator
  • Reseller
  • Client
  • Email Login

2.5 Support For Many Daemons

  • HTTP: Apache2 and nginx
  • SMTP: Postfix
  • POP3/IMAP: Dovecot
  • FTP: PureFTPD
  • DNS: Bind, PowerDNS
  • Database: MariaDB and MySQL

2.6 Managed Services

  • Websites
  • Email accounts
  • FTP users
  • MySQL databases
  • Cron jobs
  • Shell users
  • DNS
  • IPv4 support
  • IPv6 support

3. តំឡើង ISPConfig តាមរយៈវិធីសាស្រ្ត Automated installation

ថ្ងៃនេះអ្នកនឹងបានដឹងពីរបៀបក្នុងការ deploy និង install Amazing Controll panel ជាមួយនឹង ispocnfig_setup script ។ សម្រាប់ script ទាំងនេះគឺអាចរកបាននៅលើ GitHub https://github.com/servisys/ispconfig_setup ដែលបាន developed និង maintained ពីក្រុម servisys បង្កើតឡើងដោយ Matteo Temporini ព្រមទាំងជំនួយពី communication មួយចំនួនទៀត។

Script ទាំងនេះអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការណ៍ Linux distributions ជាច្រើនដូចជា៖

  • Debian 8
  • Debian 9
  • Ubuntu 14.10
  • Ubuntu 15.10
  • Ubuntu 16.04
  • Ubuntu 18.04
  • Centos 7
💋 នៅក្នុងមេរៀននេះខ្ញុំប្រើប្រាស់ Ubuntu 18.04 ក្នុងការតំឡើង ISPConfig
តម្រូវការ
  • ការតំឡើង script នេះដំណើរការតែនៅលើ ប្រព័ន្ធប្រតិបត្តិការដែលទទេមិនទាន់បានតំឡើងអ្វីទាំងអស់ (fresh Ubuntun Servers)។ ដូច្នេះបើសិនជាអ្នកបានតំឡើងកម្មវិធីដូចជា (Apache2, MySQL, ឬអ្វីផ្សេងទៀតដែល ISPConfig មិនត្រូវការ) នោះ script ទាំងនេះនឹងមិនដំណើរការឡើយ
  • ត្រូវប្រាកដថា internet គឺត្រូវបានភ្ជាប់នៅលើ Ubuntu server របស់លោកអ្នក

3.1 ការទាញយកនិងការរៀបចំតំឡើង

លោកអ្នកត្រូវធ្វើតាមជំហានខាងក្រោម៖

🐱‍🚀 -> បើ permission Ubuntu System
$ sudo -s
🐱‍🚀 -> Update និង Upgrade Ubuntu System ឲ្យស្ថិតនៅលើ Package repository ចុងក្រោយ
$ apt-get update && apt-get -y upgrade
🐱‍🚀 -> តំឡើង unzip ដើម្បីពន្លាឯកសា zip
$ apt-get install -y unzip
🐱‍🚀 -> ចូលទៅកាន់ directory /tmp
$ cd /tmp
🐱‍🚀 -> ទាញយក file installer.tgz
$ wget --no-check-certificate -O installer.tgz "https://github.com/servisys/ispconfig_setup/tarball/master"
🐱‍🚀 ->ពន្លា file installer.tgz
$ tar zxvf installer.tgz
🐱‍🚀 ->ចូលទៅកាន់ directory *ispconfig*
$ cd *ispconfig*
🐱‍🚀 ->ដំណើរការ script
$ bash install.sh

ក្រោយពីអ្នកដំណើរការចប់អ្នកនឹងមាន folder មួយឈ្មោះ servisys-ispconfig_setup-SOMETHING នៅក្នុង directory /tmp

3.2 IPSConfig Configuration

យើងត្រូវការ configure មួយចំនួននៅពេលដំណើរការ script $ bash install.sh

ក្នុងការតំឡើង script នេះមានពីរ mode គឺ standard mode និង expert mode ។

Mode ទាំងពីរនេះគឺស្រដៀងគ្នានោះទេ។ ចំណុចដែលខុសគ្នានោះគឺ នៅក្នុង standard mode ISPConfig installation គឺមិនត្រូវបានគេយកចិត្តទុកដាក់ទាំងស្រុងនោះទេ។ ប៉ុន្តែ expert mode អ្នកអាច configure នូវ ISPConfig សម្រាប់ special environment ដូចជា (Multiserver setup, mirror ឬក៏ select តែ service មួយចំនួនដែលត្រូវការ configure តែប៉ុណ្ណោះ។)


នៅក្នុង standard mode setup ចំពោះ component មួយចំនួននឹងត្រូវបានតំឡើងដូចជា៖

  • Web Server (Apache or Nginx)
  • FTP server (with pureftpd)
  • DNS Server (bind9)
  • MySQL server ជា database server
  • Awstats សម្រាប់ statistics purpose
  • Clamavd សម្រាប់ antivirus
  • ធ្វើការ encrypt សម្រាប់ certificate generation
  • IMAP និង POP3 (ជាមួយនឹង courier ឬក៏ dovecot)
  • webmail (ជាមួយនឹង RoundCube ឬក៏ squirellmail)
  • ... និង ISPConfig ខ្លួនវាផ្ទាល់

នៅពេលកំពុងតំឡើងវា នោះនឹងសំណួរមួយចំនួនដែលអ្នកត្រូវឆ្លើយ៖

Welcome to ISPConfig Setup Script v.3.0.3.1
This software is developed by Temporini Matteo

with the support of the community.

You can visit my website at the followings U
RLs
http://www.servisys.it http://www.temporini.net
and contact me with the following information
contact email/hangout: temporini.matteo@gmail.com
skype: matteo.temporini
=========================================
ISPConfig 3 System installer
=========================================

This script will do a nearly unattended installation of
all software needed to run ISPConfig 3.
When this script starts running, it'll keep going all the way
So before you continue, please make sure the following checklist is ok:

- This is a clean standard clean installation for supported systems
- Internet connection is working properly

The detected Linux Distribution is: Ubuntu 18.04.1 LTS

Is this correct? (y/n)

អ្នកត្រូវវាយ y ហើយវាយ key Enter

ចំពោះសំណួរផ្សេងទៀតដូចជា៖

  • សំណួរទីមួយ៖ វាចង់ឲ្យយើងជ្រើសរើសថាគួរតំឡើង RDBMS មួយណារវាង MySQL ឬ MariaDB ។ បន្ទាប់មកទៀតអ្នកគ្រាន់តែកំណត់ password SQL ទៅជាការស្រេច
  • សំណួរទីពីរ៖ វាចង់ឲ្យយើងជ្រើសរើសរវាង Apache និង NginX យើងជ្រើសរើសមួយណា។ សម្រាប់ខ្ញុំយក Apache
  • សំណួរទីបី៖ វាចង់ឲ្យយើងចង់តំឡើង Xcache ឬអត់។ ចំណុចនេះយើងយល់ស្រប
  • សំណួរទីបួន៖ យើងតំឡើង PHPMyadmin ឬអត់។ ចំណុចនេះយើងយល់ស្រប
  • សំណួរទីប្រាំ៖ វាចង់ឲ្យយើងជ្រើសរើសប្រភេទ Mail server រវាង Dovecot ឬក៏ courier
  • សំណួរទីប្រាំមួយ៖ ចំណុចនេះវាទាក់ទងនឹងការ Update virus definition (recommend Yes)
  • សំណួរទីប្រាំពីរ៖ ចំណុចនេះទាក់ទងនឹងការ enable quota ឬក៏អត់ (recommend Yes)
  • សំណួរទីប្រាំបី៖ វាឲ្យជម្រើសយើងរវាង standard ឬ expert mode ។ ចំណុចទាំងពីរនឹងបកស្រាយនៅចំណុចខាងក្រោម៖

3.2.1 Standard Mode

បើអ្នកជ្រើសយក standard mode វាជាមធ្យោបាយដែលលឿននិងរហ័សក្នុងការតំឡើង ISPConfig នៅក្នុង single server setup ជាមួយ feature enable ជាច្រើន។

នៅក្នុងករណីអ្នកមិនដឹងអំពី ISPConfig ជាធម្មតាអ្នកនឹងចុច Enter ចំណុច default វាល្អក្នុងករណីខ្លះ។

  • បន្ទាប់មកអ្នកត្រូវជ្រើសរើសតំឡើង Jaikit
  • បន្ទាប់មកទៀតអ្នកត្រូវ write data សម្រាប់ SSL Certificate របស់ ISPConfig ដូចជា: Country: CA, State: Siemreap, Locality: Phnom Penh, Organize: Solution Co.L.T.D, និង Organinzation Unit: IT Department
  • អ្នកអាចទៅឆុងកាហ្វេហើយអង្គុយរង់ចាំ process ក្នុងការតំឡើងរហូតដល់ proccess នេះចប់
  • ពេលអ្វីៗត្រូវបានតំឡើងរួច អ្នកនឹងឃើញ instruction មួយឲ្យអ្នក "Enter"
  • ក្រោយមកទៀតវានឹងឲ្យជម្រើសមួយទៀតមក
អ្នកត្រូវជ្រើស No ព្រោះ PHPMyadmin ត្រូវតំឡើងរួចរាល់ហើយ

តែប៉ុណ្ណឹងអ្នកនឹងទទួលបាន ISPConfig links ចំនួនពីរបន្ទាប់មកអ្នកចូលទៅកាន់ ip address នេះហើយប្រើប្រាស់ Username: admin និង Password: admin ។

3.2.2 Expert Mode

ចំណុចនេះវាអាចជាកន្លែងដែលអ្នកអាចធ្វើការជ្រើសរើសជម្រើសថាត្រូវតំឡើងឬក៏អត់ មានចំណុចមួយចំនួនដែលអ្នកអាចកែប្រែបានឲ្យកាន់តែប្រសើរ។ ប៉ុន្តែចំណុចគឺសម្រាប់តែអ្នកស្គាល់ពីវាច្បាស់តែប៉ុណ្ណោះបើអ្នកពុំមានបទពិសោធន៍ជាមួយនឹងវាទេ។ អ្នកគួរតែជ្រើសរើសយក standard mode ។