របៀបតំឡើង OpenCart នៅលើ Ubuntu 18.04 - Chamrong Tech

Latest

របៀបតំឡើង OpenCart នៅលើ Ubuntu 18.04

OpenCart គឺជា open source E-commerce platform ឥតគិតថ្លៃមួយសម្រាប់កម្មវិធី shopping អនឡាញ ហើយវាផ្ដល់នូវលក្ខណៈស្តង់ដា និងភាពដែលអាចជឿជាក់បាន តាំងពីយើងតំឡើងវាបានជោគជ័យពីដំបូងម្លេះ។ អ្នកអភិវឌ្ឍគេហទំព័រជាច្រើនព្យាយាមស្វែងរក UX (User Experience) ឲ្យសាកសម្យនិងបង្កើនភាពងាយស្រួលសម្រាប់ម្ចាស់ហាងក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្មអ៊ិនធ័រណែតរបស់ពួកគេ។ នេះជាមូលដ្ឋានគ្រិះដើម្បីបង្កើតហាងអនឡាញសម្រាប់លក់ទៅកាន់អតិថិជនរបស់អ្នក ហើយក្នុងមេរៀននេះយើងចង់និយាយអំពីរបៀបក្នុងការតំឡើង OpenCart 3.0.3.6 នៅលើប្រព័ន្ធប្រតិបត្តិការណ៍ Ubuntu 18.04
1. តម្រូវការសម្រាប់តំឡើង OpenCart
  • Apache2 2.4
  • MySQL 14.0
  • PHP 7.3
  • OpenCart 3.0.3.6
  • ចំណេះដឹងក្នុងការ configure Apache2
  • ចំណេះដឹងក្នុងការប្រើប្រាស់ command line នៅលើប្រព័ន្ធប្រតិបត្តិការណ៍ Ubuntu

ជំហានទី១ បង្កើត directory របស់ project

ក្រោយពីយើងបានតំឡើងនូវ Apache2, MySQL, PHP និងព្រមទាំងបានទាញយក OpenCart ហើយនោះ វាដល់ជំហានដែលយើងត្រូវបង្កើត directory សម្រាប់ផ្ទុកនូវ project របស់យើងហើយ។ ពេលមានតម្រូវការទាំងនេះអស់ហើយអ្នកត្រូវចូលទៅកាន់ directory /var/www/html ហើយបង្កើតនូវ folder មួយឈ្មោះថា opencart តាមរយៈ command line ដែលបានផ្ដល់នៅខាងក្រោម៖
$ sudo mkdir opencart
ហើយធ្វើការចម្លងនូវ OpenCart 3.0.3.6.zip ដែល​អ្នកបានទាញយកនោះទៅដាក់ក្នុង directory /var/www/html/opencart ។ សម្រាប់ខ្ញុំ opencart3.0.3.6.zip ស្ថិតនៅក្នុង folder Downloads ដូច្នេះខ្ញុំនឹងប្រើប្រាស់ command line ខាងក្រោមដើម្បីចម្លងវាទៅកាន់ directory ដែលខ្ញុំចង់បាន។
$ sudo cp opencart3.0.3.6.zip /var/www/html/opencart
បន្ទាប់មកទៀតនោះខ្ញុំនឹងធ្វើការពន្លា file នោះតាមរយៈ command line ខាងក្រោម៖
$ sudo unzip opencart3.0.3.6.zip
ក្រោយមកទៀតយើងត្រូវកំណត់ permission ក្នុងការ access របស់អ្នកប្រើប្រាស់ទៅកាន់គេហទំព័ររបស់យើងតាមរយៈ command line ខាងក្រោម៖
$ sudo chown -R www-data:www-data /var/www/html/opencart
$ sudo chmod -R 644 /var/www/html/opencart

ជំហានទី២ ធ្វើការ configure នូវ Apache2

បានជាយើងតម្រូវឲ្យធ្វើការ configure នូវ Apache2 ព្រោះដើម្បីកំណត់នៅពេលយើងវាយ address opencart.local វានឹងបញ្ជូនគេហទំព័រមកឲ្យយើងឃើញ។ ជាបន្តទៅទៀតយើងត្រូវប្រើប្រាស់ command line ដូចខាងក្រោម៖
$ sudo vim /etc/apache2/site-available/opencart.conf
បន្ទាប់មកទៀតយើងត្រូវសរសេរពាក្យពេចន៍មួយចំនួនដូចខាងក្រោម៖
កូដសម្រាប់បឹតភ្ជាប់នឹងឯកសា opencart.conf <VirtualHost *:80>
ServerAdmin admin@opencart.local
ServerName opencart.local
ServerAlias www.opencart.local
DocumentRoot /var/www/html/opencart/upload
<Directory /var/www/html/opencart/upload>
Options FollowSymLinks
AllowOverride All
#Order allow,deny
#allow from all
Require all granted
</Directory>
LogLevel debug
ErrorLog ${APACHE_LOG_DIR}/opencart.error.log
CustomLog ${APACHE_LOG_DIR}/opencart.access.log combined
</VirtualHost>
ក្រោយមកទៀតអ្នកត្រូវចុចលើ key ESC និងវាយអក្សរ wq! ដើម្បីរក្សាទុកឯកសាដោយប្រើប្រាស់កម្មវិធី Vim ។ បន្ទាប់ពីនេះអ្នកត្រូវប្រើប្រាស់ command line មួយចំនួនដូចខាងក្រោមដើម្បីធ្វើការ enable ឯកសា opencart.conf ឲ្យវាដំណើរការជាប្រក្រតីបាន។
$ sudo a2ensite opencart.conf
$ sudo a2enmode rewrite
$ sudo systemctl restart apache2
$ sudo service apache2 restart
$ sudo systemctl restart apache2.service
ជំហានចុងក្រោយដើម្បីបញ្ចប់ការ configure Apache2 យើងត្រូវចូលទៅកំណត់ IP address មួយចំនួននៅក្នុងឯកសា /etc/hosts ។ ដើម្បីធ្វើដូច្នេះបានយើងត្រូវប្រើប្រាស់ command line និងសរសេរពាក្យពេចន៍មួយចំនួនដូចខាងក្រោម៖
$ sudo vim /etc/hosts
កូដដែលត្រូវបឹតភ្ជាប់ 127.0.0.1 opencart.local
ក្រោយមកទៀតអ្នកត្រូវចុចលើ key ESC និងវាយអក្សរ wq! ដើម្បីរក្សាទុកឯកសាដោយប្រើប្រាស់កម្មវិធី Vim ។ គ្រាន់តែប៉ុណ្ណឹងអ្នកអាចចូលទៅ browser ហើយវាយ opencart ពេលនោះគេហទំព័រនោះនឹងមានបង្ហាញនូវរាងនៃគេហទំព័រដែលរចនាឡើងដោយ OpenCart eCommerce platform បន្តិចម្ដងៗហើយ។ សុំទោសនៅមួយជំហានចុងក្រោយទៀតដែលត្រូវការកែតម្រូវបន្ថែមដើម្បីអាចដំណើរការ OpenCart របស់លោកអ្នកជាស្ថាពរបាន។

ជំហានទី៣ ការកែតម្រូវឯកសានិងការតភ្ជាប់ជាមួយនឹង database

ក្នុងជំហាននេះអ្នកត្រូវទៅកែឈ្មោះឯកសារនៅក្នុង project root directory តាមរយៈ command line ដូចខាងក្រោម៖
$ cd /var/www/html/opencart/upload
$ sudo mv config-dist.php config.php
$ cd /var/www/html/opencart/upload/admin
$ sudo mv config-dist.php config.php
បន្ទាប់ទៀតយើងត្រូវបង្កើត database មួយសម្រាប់រក្សាទុកនូវរាល់ទិន្នន័យរបស់ project យើងតាមរយៈ command line ដូចខាងក្រោម៖
$ sudo mysql -u root -p
ក្រោយមកទៀតអ្នកត្រូវសរសេរភាសារ SQl Structure Query Language មួយចំនួនដូចខាងក្រោម៖
កូដសម្រាប់បឹតភ្ជាប់ > CREATE DATABASE ឈ្មោះមូលទិន្នន័យ;
បានដូច្នេះហើយ អ្នកគ្រាន់តែ configure នូវចំណុចមួយចំនួនដែលមានរូបខាងក្រោម ព្រមទាំងលុបចោលឯកសា install ដែលខ្ញុំនឹងបង្ហាញបន្តិចទៀតនេះអ្នកនឹងទទួលបានការតំឡើងដោយជោគជ័យហើយ។
រូបទី១
រូបទី២
រូបទី៣
រូបទី៤
រូបទី៥
រូបទី៦
ក្នុងរូបនេះបានបញ្ជាក់ថាយើងត្រូវការលុបចោលនូវឯកសា install នៅក្នុង directory /var/www/html/opencart/upload/install តាមរយៈពាក្យបង្គាប់បញ្ជាដូចខាងក្រោម៖
$ sudo rm -rf /var/www/html/opencart/upload/install
គ្រាន់តែវាប៉ុណ្ណឹងជាការស្រេចបាត់ទៅហើយ។
រូបទី៧
រូបទី៨
រូបទី៩ តែនៗតែនៗ ត្រឹមតែប៉ុន្មានជំហានខាងលើលោកអ្នកអាចតំឡើង OpenCart ដោយជោគជ័យបាត់ទៅហើយ។