DDoS attacks ជាការបារម្ភធំមួយនៅក្នុងសុវត្តិភាព internet សព្វថ្ងៃ។ ស្វែងយល់ពីរបៀបដែល DDoS attacks ធ្វើការ និងរបៀបដើម្បីបញ្ឈប់ពួកវានៅទីនេះ។
1. សេចក្ដីណែនាំ
Distributed Denial-of-service (DDoS) attack ជាការប៉ុនប៉ងចង់រំខានដល់ user ពិតប្រាកដដែលចង់ចូលទៅដំណើរការគេហទំព័រ, ម៉ាស៊ីនបម្រើការអ៊ិនធ័រណែត (targeted server), សេវាកម្ម ឬបណ្ដាញគោលដៅតាមរយៈការប្រើប្រាស់ robot ដើម្បីបង្កើនចំនួន user ក្លែងក្លាយដ៏ច្រើនលើសលុបឲ្យដំណើរការលើ server នៃគេហទំព័រមួយនោះរហូតដល់ server នោះពុំអាចផ្ដល់សេវាកម្មបន្តទៀតបាន។
ការវាយប្រហារ DDos attack យើងអាចសម្គាល់បានតាមរយៈប្រភេទ IP address ដដែលៗប៉ុន្តែដំណើរការច្រើនក្នុងថេរវេលាតែមួយ នេះហើយជាប្រភពនៃការវាយប្រហារ។ យើងអាចនិយាយបានថា ការកើនឡើងនៃចរាចរណ៍នៅក្នុងគេហទំព័ររបស់ប្រៀបដូចជាផ្លូវ highway ដែលជាធម្មតាពុំសូវមានឡានឆ្លងកាត់តែបែជាមកកកស្ទះភ្លាមៗទៅវិញ។